ព័ត៌មានទាន់ហេតុការណ៍៖

បាក់រអិលព្រិលនៅតំបន់ទីបេ ប្រទេសចិន ស្លាប់៨នាក់

ចែករំលែក៖

សារព័ត៌មានស៊ីនហួបានផ្សាយថា នៅល្ងាចថ្ងៃទី១៨ ខែមករា អាជ្ញាធរចិនបានអះអាងថា មនុស្ស៨នាក់បានស្លាប់ បន្ទាប់ពីមានការបាក់ធ្លាក់ព្រិលនៅទីក្រុង Nyingchi ភាគអាគ្នេយ៍នៃតំបន់ស្វយ័តទីបេ។
យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា នៅល្ងាចថ្ងៃទី ១៧ ខែមករា រដ្ឋាភិបាលទីក្រុង Nyingchi បានទទួលការហៅទូរស័ព្ទអំពីការរអិលបាក់ព្រិលនៅច្រកចេញផ្លូវរូងក្រោមដី Doxong La តភ្ជាប់ទីក្រុង Medog និង Mainling ក្នុងទីក្រុង Nyingchi ដែលបណ្តាលឱ្យមនុស្ស និងរថយន្តជាច្រើនជាប់គាំង គេមិនដឹងថាមានមនុស្សប៉ុន្មាននាក់បាត់ខ្លួននោះឡើយ។
ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះអ្នកបាត់ខ្លួនកំពុងត្រូវបានអនុវត្តជាបន្ទាន់។ អាជ្ញាធរមូលដ្ឋានបានបញ្ជូនក្រុមជួយសង្គ្រោះមានគ្នា១៣១នាក់និងរថយន្ត២៨គ្រឿងទៅកន្លែងកើតហេតុ ដើម្បីស្វែងរកជួយសង្គ្រោះពេញមួយយប់ ។
អង្គភាពសង្គ្រោះបន្ទាន់ក៏បានចល័តបុគ្គលិកចំនួន 246 នាក់ និងរថយន្ត 70 គ្រឿង និងឧបករណ៍រុករករាប់រយគ្រឿងទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លឿនដំណើរការទៅមុខ។ រដ្ឋាភិបាលចិនបានបញ្ជូនក្រុមឃ្លាំមើលដែលយកចិត្តទុកដាក់ទៅជួយក្នុងការស្វែងរកសាកសពជនរងគ្រោះនិងអ្នកបាត់ខ្លួន៕ ដោយ៖ ធីរីណា

រូបថត៖ Internet


ចែករំលែក៖