ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ជំនាញ ឆក់ទូរស័ព្ទដៃនៅក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២៖០០នាទីនៅចំណុចបណ្តោយ ផ្លូវ៩០៧ កែងផ្លូវ១០៣(ផ្សារសាំហាន់)ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចេង វិទូ ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរកម្មករ មានទីលំនៅក្រុមហ៊ុនការ៉េម ភូមិទួលពពែ ផ្លូវ៥៩៨ សងា្កត់ទួលសងែ្ក២  ។

 ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឈឹម សារ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ឃាត់ខ្លួន ។ 

   *សម្ភារដកហូតរួមមាន:

– ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1GV.4506 (របស់ជនសង្ស័យ ឈឹម សារ៉ាវុធ) ។

+ទូរស័ព្ទ ចំនួន០១គ្រឿងម៉ាកOPPO A31 (របស់ជនសង្ស័យ ) ។

*សម្ភារបាត់បង់មាន: ទូរស័ព្ទ០១គ្រឿងម៉ាកVIVO v20s ។

     លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះកំពុង បើកម៉ូតូផាស្អាប់ដឹកការ៉េមឱ្យក្រុមហ៊ុនចេញពីផ្លូវ៥៩៨ ភូមិទួលពពែ សងា្កត់ទួលសងែ្ក២ មកឈប់ដាក់ការ៉េមឱ្យម៉ូយនៅផ្លូវខាងកើតផ្សារសាំហាន់ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាc125ពណ៌ខ្មៅមកឈប់ក្បែរ រួចធើ្វសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះទុកនៅលើម៉ូតូផាស្អាប់ នៅចំណុចកើតហេតុខាងលើ បានសំរេចហើយក៏ជិះម៉ូតូរត់គេចខ្លួនត្រូវ ជនរងគ្រោះស្រែកចោរៗផ្អើលឆោឡោផ្អើលដល់អ្នកជិតខាង កំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ជនសង្ស័យ០១នាក់ ចំណែកជនសង្ស័យ០១នាក់ទៀតយកទូរស័ព្ទជនរងគ្រោះរត់គេចខ្លួនបាត់  ។           

ចំពោះមុខអធិការដា្ឋនបន្តស្រាវជ្រាវរកបក្ខពួកនិងទួរស័ព្ទជនរងគ្រោះនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖