ខេត្តបាត់ដំបង ៖ អ្នកបើករថយន្តដឹកដីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងស្ទាក់ឃាត់ចាប់បានភ្លាមៗបន្ទាប់ពីបើករថយន្តបុកអ្នកជិះម៉ូតូ០៣នាក់ ប្ដីប្រពន្ធនិងកូនបណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល រួចព្យាយាមរត់គេចខ្លួន តែគេចមិនរួច ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ ២០២៣ នៅចំណុចខាងមុខសាលាខេត្តបាត់ដំបងតែម្តង ។
សមត្ថកិច្ចបានឱ្យដឹងថា៖ អ្នកបើកបររថយន្តមានឈ្មោះ ប៊ុន ធី អាយុ៣១ឆ្នាំ មុខរបរបើករថយន្តដឹកដីរស់នៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង។បើករថយន្តដឹកដី ចង្កូតស្ដាំ ពាក់ស្លាកលេខ BB-1627 ។
ដោយឡែកជនរងគ្រោះទាំង០៣នាក់ មានឈ្មោះ លឿន ណាត អាយុ២៧ឆ្នាំ របួសបាក់ជើងស្ដាំ (ប្ដី) ចំណែកប្រពន្ធ និងកូនប្រុសតូចគេមិនទាន់ស្គាល់ឈ្មោះនៅឡើយតែរងរបួសស្រាល ៕
ដោយ៖ សហការី