ខេត្តកណ្តាល ៖ ក្រោយពីជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ឈ្មោះ ឯម យឹម វិចិត្រ ដែលបានបកស្រាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្កាច់បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរនិងធ្វើឱ្យប៉ះពាល់ដល់អង្គភាពកងកម្លាំងនគរបាលជាតិទៀតផងនោះ ទេីបម្ចាស់ហាងពន្លឺជាប់ចិត្តបានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅនារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះហេីយ ដើម្បីដឹង ស ខ្មៅ នឹងការពិត ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ចុះស៊ើបអង្កេត ស្រាវជ្រាវ តាមជំនាញ ។
សូមបញ្ជាក់ ថា លោក ឌឿន ចាន់ដារ៉ា មានឋាននន្តរសក្តិវរសេនីយ៍ត្រី មានតួនាទីជានាយផ្នែកការិយាល័យសន្តិសុខឯកជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងថា , ក្នុងនាមរូបលោកជាមន្ត្រីនគរបាល១រូបដែលខិតខំបម្រេីការងារប្រកាន់ភ្ជាប់វិជ្ជាជីវ: ក្រមសីលធម៌ ក្រោមការដឹកនាំដ៏តឹងរឹង ម៉ត់ចត់ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត គឺមិនប្រព្រឹត្តជាដាច់ខាតនូវទង្វេីរផ្ទុយទៅនិងច្បាប់ ឬផ្ទុយទៅនិងលក្ខន្តិក:របស់កងកម្លាំងនគរបាលជាតិ ដូច្នេះខ្ញុំបាទឌឿន ចាន់ដារ៉ា សម្រេចដាក់ពាក្យបណ្តឹងដេីម្បីរក្សាភាពថ្លៃថ្នូរនិងកិត្តិយសក្នុងនាមរូបលោកជាមន្ត្រីនគរបាល១រូបប្តឹងចោទបុក្គលឈ្មោះ ឯម យឹម វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ពីបទបរិហារបង្កាច់កេរ្ត៍ និងបង្កការអុកឡុកក្នុងហាងខ្ញុំបាទក្រោយពីជនសង្ស័យបើកម៉ូតូមកបុកឡានភ្ញៀវដែលមានខ្លឹមមសារតាមពាក្យបណ្តឹងដូចខាងក្រោម ៖
ដោយ ៖ សហការី