ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វី គិតខ្លីម្ល៉េះ បានជាក្មេងស្រីម្នាក់ អាយុប្រហែល១៥ឆ្នាំ បានឡើងលើដំបូលផ្ទះចង់លោតសម្លាប់ខ្លួន ខណៈឪពុកម្តាយបង្ខំឱ្យយកប្តី ?

ចែករំលែក៖

ភ្នំពេញ ៖ មានក្មេងស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ  បានឡើង លើដំបូលផ្ទះ ចង់លោតសម្លាប់ខ្លួន ស្ថិតនៅផ្លូវលេខ ៩  ក្នុង បុរីពិភពថ្មី ចំការដូង  ខណ្ឌដង្កោ  រាជធានីភ្នំពេញ នាល្ងាច ថ្ងៃ ទី២២  ខែមករា  ឆ្នាំ ២០២៣នេះ បណ្តាលឱ្យមានការភ្ញាក់ផ្អើល អ្នកភូមិជិតខាង អ្នកដំណើរតាមផ្លូវ ឈ មើលព្រោងព្រាត។

លោកវរសេនីយ៍ឯក  ជឹម  ស៊ីថា  អធិការនគរបាលខណ្ឌដង្កោ  ថ្លែងប្រាប់ អង្គភាព សារព័ត៌មាន  ថា  ៖ក្មេងស្រីរូបនេះ  ត្រូវបានកងកម្លាំងរបស់លោកជួយសង្គ្រោះរួចហេីយ   មិនបណ្តាលឱ្យគ្រោះថ្នាក់អ្វីទេ។បើតាម  ក្មេងស្រីដែលមានទីលំនៅ  ស្រុកអង្គស្នួល  ខេត្តកណ្តាល  បញ្ជាក់ប្រាប់សមត្ថកិច្ចថា  មូលហេតុដែល  ខ្លួនជាក្មេងស្រី ចង់លោតសម្លាប់ខ្លួននេះ  គឺដោយសារឪពុកម្តាយបង្ខំឱ្យមានប្តី  តែខ្លួនមិនព្រម ៕

ដោយ៖ សិលា


ចែករំលែក៖