ខេត្តប៉ៃលិន៖ នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ង៉ោ រ៉ាវុិច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ ផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឱ្យឃុំខ្លួនរបស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕
ដោយ៖ ស សារ៉េត