ព័ត៌មានទាន់ហេតុការណ៍៖

ចូលឆ្នាំចិន-វៀតណាមក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋាននានាក្នុងខេត្តរតនគិរីមានចំនួន៤,២៥៥នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន៤,២៥៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៣០នាក់ ភ្ញៀវជាតិ ៤,១២៥នាក់ គឺមានការកើនឡើង ៤.៩៨%។( នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរីឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣)។

    របាយការណ៍ដដែលបញ្ជាក់ថា កត្តាជំរុញឱ្យមានការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះគឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ បានធ្វើឱ្យប្រជាពរដ្ឋខ្មែរមកពីតាមបណ្តាខេត្តនានា បានមកកម្សាននៅខេត្តរតនគិរី នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ។

   ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានរៀបចំឱ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើងលម្អក្រុងបានស្អាតផងដែរ។

សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុតមិនមានបញ្ហាអ្វីកើតឡើងឡើយ។ 

    រីឯតម្លៃសេវាផ្សេងៗ ដូចជាសណ្ឋាគារ ម្ហូបអាហារក៏ពុំមានការឡើងថ្លែហួសហេតុនោះដែរ ពីព្រោះក្រុមមន្រ្តីជំនាញបានចុះទៅផ្សព្វផ្សាយណែនំាដល់អាជីវករទាំងអស់ មិនឱ្យដំឡើងថ្លៃជាប្រចាំ។

   ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំនេះប្រជាពលរដ្ឋក្នុងខេត្តក៏មានការជួបជុំបងប្អូនមិត្តភក្តិជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកម្សាន្ត និងច្រៀងខារ៉ាអូខេកម្សាន្តជាលក្ខណៈគ្រួសារផងដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖