ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ ហ៊ុន​ សែន ​៖​ នៅសល់តែ៩៧ថ្ងៃទៀតប៉ុន្នោះ កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣​ឆ្នាំ២០២៣នេះ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា៖​ ៩៧ថ្ងៃរាប់ថយក្រោយ(97 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា 

សម្តេចតេជោ​ បានគូសបញ្ជាក់ថា​ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៩៧ថ្ងៃទៀតប៉ុន្នោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ 

គួរបញ្ជាក់ថា​ ៩៧ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឱ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីឱ្យកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕

ដោយ៖ស​ តារា


ចែករំលែក៖