ក្រុមសារិការព្រៃ Newcastle United បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៩៩ ដោយបានយកឈ្នះក្រុម Southampton ក្នុងលទ្ធផល២ទល់១ ក្នុងជើងទី២ នៅកីឡដ្ឋាន St James’ Park កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ កុម្ភៈនេះ។
ក្រុមឡើងជើងរបស់លោក Eddie Howe នឹងត្រូវជួបជាមួយ Manchester United ឬ Nottingham Forest នៅ Wembley ខណៈដែលក្រុមនេះព្យាយាមឈ្នះពានរង្វាន់ធំដំបូងរបស់ពួកគេចាប់តាំងពីពានរង្វាន់ Inter Cities’ Fairs Cup ក្នុងឆ្នាំ១៩៦៩។
Newcastle ដែលបានលេងចុងក្រោយក្នុងការប្រកួត Wembleyនៅពេលដែលពួកគេត្រូវបានផ្តួលដោយក្រុម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup ឆ្នាំ១៩៩៩ បានយកឈ្នះ ១–០ ពីការប្រកួតជើងទីមួយពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ហើយកីឡាករSean Longstaffបានរក២គ្រាប់បន្ថែមទៀតក្នុងការប្រកួតជើងទី២នេះ។
ក្នុងការប្រកួតជើងទី២នេះក្រុម Newcastle គឺទទួលបានកាតក្រហមម្នាក់ផងដែរលើខ្សែបម្រើប្រេស៊ីល Bruno Guimaraes សម្រាប់ការប្រជែងប៉ះកីឡាករ Samuel Edozie ដែលផ្តល់ដោយអាជ្ញាកណ្តាល Paul Tierney បន្ទាប់ពីអន្តរាគមន៍របស់ VAR ។
ក្រុមម្ចាស់ផ្ទះបាននាំមុខមុនត្រឹមតែ៥នាទីប៉ុណ្ណោះ ខណៈដែល Longstaff បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ ពីការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Kieran Trippier ផុតដៃអ្នកចាំទី Gavin Bazunu របស់ Southamptonហើយអ្នកស៊ុតបញ្ចូលទីគ្រាប់ទី២នៅនាទីទី២១ដោយ Longstaffដដែល។
ចំណែកកីឡាករ Che Adams បានផ្តល់ក្តីសង្ឃឹមដល់ Southampton ជាមួយនឹងការស៊ុតបាល់ពិន័យពីចម្ងាយ នៅពាក់កណ្តាលតង់ទី១ផុតដៃអ្នកចាំទី Newcastle Nick Pope ក្នុងការរក្សា Clean Sheet ទី១១ជាប់ៗគ្នា ប៉ុន្តែការប្រកួតក្នុងតង់ទី២មិនមានគ្រាប់បាល់កើតឡើងនោះទេដែលធ្វើឲ្យក្រុមរបស់លោក Howe និងកីឡាកររបស់គាត់អបអរសាទរឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ League Cup នៅ Wembley នានៅថ្ងៃទី២៦ ខែកុម្ភៈ២០២៣ខាងមុខ។
លោក Howe បានស្នងតំណែងពីលោក Steve Bruce ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលម្ចាស់អារ៉ាប៊ីសាអ៊ូឌីតថ្មីរបស់ Newcastle កំពុងផ្លាស់ប្តូរក្លិបបន្ទាប់ពីការកាន់កាប់របស់ពួកគេ។ ការគាំទ្រដ៏មហាសាលនៃទ្រព្យសម្បត្តិរបស់ម្ចាស់ក្លិប Newcastle ថ្មីនេះសង្ឃឹមថា នឹងបញ្ចប់រយៈពេលជាច្រើនឆ្នាំនៃភាពជោគជ័យ ដែលកំពុងដើរលើផ្លូវជោគជ័យមួយ។
ការបង្ហាញខ្លួននៅ Wembley របស់គ្រូបង្វឹកលោក Howe កំពុងជាប់ចំណាត់ថ្នាក់លេខ៣ក្នុង Premier League បន្ទាប់ពីការចាប់ផ្តើមដ៏អស្ចារ្យ ហើយបានចាញ់តែម្តងគត់ក្នុង២០ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)