ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់អូរបែកក្អមដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថា,កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះក្រុមប្រឹក្សាសង្កាត់អូរបែកក្អម មានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៥ ក្រោមអធិបតីភាព លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់អូរបែកក្អម។ ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន លោកនាយក សាលាបឋមសិក្សា យ៉ាម៉ាប៊ីកូ លោកស្រីតំណាង មណ្ឌលសុភាពទឹកថ្លា លោកស្រីតំណាង អង្គការខាណា បុគ្គលិកសង្កាត់ លោក/កញ្ញាមេភូមទាំង៥។
ក្នុងកិច្ចប្រជុំនោះដែរ មានរបៀបវារៈចំនួន៤៖
១)- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៧ ។
២)- ពិនិត្យ និងអនុម័ត របាយការណ៍ចំណូល ចំណាយសេវារដ្ឋបាលសង្កាត់ ប្រចាំខែធ្នូ ឆ្នាំ ២០២២ ។
៣)- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលសង្កាត់។
៤). បញ្ហាផ្សេងៗ ៕
ដោយ៖ចន្ទ លីហ្សា