ព័ត៌មានទាន់ហេតុការណ៍៖

យុវនារីម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានស្លាប់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវនារីម្នាក់សង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយបានជិះកង់មកលោតទឹកពីលើស្ពាន បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ឈ្មោះ ពៅ ម៉ាលី ភេទស្រីអាយុ២១ឆ្នាំ  ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ជើង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះអឿង ង៉ែត ត្រូវជាម្តាយបង្កេីតបានប្រាប់ថា កូនរបស់គាត់ឈ្មោះ ពៅ ម៉ាលី មានជំងឺប្រចាំកាយ(សរសៃប្រសាទ) លុះមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ស្រាប់តែឮព័ត៌មានថា កូនស្រីរបស់គាត់បានលោតទឹកពីលើស្ពានធ្វើអត្តឃាត ក៏បង្កឱ្យមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងមកជួយរាវរក តែជាអកុសលយុវនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការពិនិត្យ។

ក្រោយទទួលបានពត៍មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលសហការជាមួយផ្នែកពិនិត្យវិភាគកន្លែងកេីតហេតុនិងអាជ្ញាធរភូមិឃុំបានធ្វេីការពិនិត្យ និងប្រគល់សពឱ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖