ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាពាក់ស័ក្ដិ៤​ម្នាក់​សង្ស័យជិះម៉ូតូទាក់ខ្សែភ្លើងទើបបណ្តាលឱ្យដួលបោកក្បាលអូសជាច្រើនម៉ែត្រស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាមន្ត្រីយោធាពាក់ស័ក្តិ៤​ សង្ស័យជិះម៉ូតូទាក់នឹងខ្សែភ្លើងធ្វើឱ្យដួលអូសជាច្រើនម៉ែត្រ​បោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤​និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃ អង្គារ ទី៧ ខែ កុម្ភៈ ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៨០០​ ត្រង់ចំណុចមុខតារាងបាល់មួយកន្លែង​ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ។ 

សពជនរងគ្រោះមានឈ្មោះ ប៊ុន ហៀប​ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីយោធាពាក់ស័ក្ដិ៤ ។ 

​    យោងតាមប្រភពពីអ្នកស្គាល់គ្នាជាមួយជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះបានជិះម៉ូតូធុនធំ​ ពណ៌ស​លាយខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ1JS- 7154 ដោយធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ១៨០០​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងទៅបុណ្យ​ញាតិមិត្ត ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យទាក់នឹងខ្សែភ្លើងទើបបណ្ដាលឱ្យដួលបោកក្បាលអូសជាច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្ដង​ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទួលសង្កែ២បានចុះមកកន្លែងកើតហេតុ​ ពិនិត្យជាក់សែ្តងនិងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖