ព័ត៌មានទាន់ហេតុការណ៍៖

ល្បីម្លេះក្មេងទំនើង មួយរយៈនេះនៅខេត្តតាកែវ សូមអាជ្ញាធរ សមត្ថកិច្ច មានវិធានការបង្ក្រាបផង !

ចែករំលែក៖

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋបានលើកថា, ខ្ញុំសង្ឃឹមថា សមត្ថកិច្ចនឹងស្វែងរកចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះ យកមកផ្តន្ទាទោសតាមច្បាប់! ខណៈប្រើប្រាស់ដាវជាច្រើនដើម ធ្វើសកម្មភាព មកលើប្រជាពលរដ្ឋ ជិះម៉ូតូតាមដងផ្លូវពេលយប់ ។ 

គណនីហ្វេសប៊ុកមួយ មានឈ្មោះថា, (រក្សា តាកែវ) បានបង្ហោះថា ( ប្អូនប្រុសខ្ញុំជិះម៉ូតូមកពីតាកែវ ជិះម៉ូតូមួយមានគ្នាបីនាក់ យើងជិះម៉ូតូសុខៗ មើលមុខគេធម្មតាគ្មានបំណងគិតស្អីទេ ក៏មានក្រុមក្មេងស្ទាវមួយក្រុមជិះ ម៉ូតូសង់ពីរគ្រឿង មានគ្នាបួននាក់ ជិះម៉ូតូតាមប្អូនប្រុសខ្ញុំមានសម្មរាយ គ្រប់ដាយ តាមមកពីស្ពានព្រៃសណ្ដែករហូតដល់ប្រឡាយ 01 ក្រុម ស្ទាវមួយក្រុមនោះបានកាប់មកលើប្អូនខ្ញុំ តែសំណាងអីក៏ដួលម៉ូតូហើយ បានរត់ចូលផ្ទះអ្នកជាប់ផ្លូវនោះ សំណាងលើសំណាង ប៊ុនអ៊ីគេកាប់ប្អូនខ្ញុំ ងាប់បាត់ហើយ ខេត្តតាកែវ ស្រុកទ្រាំង ខ្ញុំគិតថាមិនចង់ផុសទេ ដោយសារតែខ្ញុំឃើញករណីបែបហ្នឹងគឺច្រើន ) ។ 

សូមជម្រាបជូនថា, តាមរយៈសារពីប្រជាពលរដ្ឋលើកឡើង អាចជាតម្រុយមួយដែលសមត្ថកិច្ច បើកធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ ខណៈរឿងកាប់សម្លាប់យុវជនម្នាក់ បណ្តាលអោយស្លាប់ ដែលគ្នាគ្មានកំហុស មិនដឹងរឿង , សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឃាតករ វ័យក្មេង៤នាក់ និង២នាក់ទៀត រត់គេចខ្លួន នោះ។ សូម អាជ្ញាធរ សមត្ថកិច្ច ចាត់វិធានការទៅតាមជំនាញ ដើម្បី សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព ៕

ដោយ ៖ សហការី


ចែករំលែក៖