ព័ត៌មានទាន់ហេតុការណ៍៖

សូមនាងក្រមុំ ត្រឡប់ទៅផ្ទះវិញ ឪពុកម្តាយកំពុងភ័យបារម្ភ !! លោក​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​កូន​ម្តងណា​ឡើយ

ចែករំលែក៖

ខេត្តកំពត ៖ ជាឪពុក​ម្ដាយ​គ្រប់​រូប​តែង​ថែរក្សា​កូនប្រុស​ស្រី​ដោយ​ព្រហ្ម​វិហារធម៌​៤​ប្រការ​នៅ​ក្នុង​ដួង​ចិត្តជា​និច្ច លោក​មិន​ដែល​ចាប់ទោស​អូស​ដំណើរ​កូន​ម្តងណា​ឡើយ ។

ឪពុក​ម្ដាយ​មិន​ដែល​ក្រោធ​ខឹង មិន​គ្នាន់ក្នាញ់ មិនរ​ង្គៀ​ស​គិត​អាក្រក់ យក​ប្រៀប​ចំពោះ​កូន​សោះឡើយ ដួងចិត្ត​របស់​លោក​គិត​ទៅ​ក្នុង​ផ្លូវ​ល្អជា​និច្ច​ដោយ​ព្រហ្ម​វិហារធម៌​៤​ប្រការ​គឺ មេត្តា ការ​ស្រឡាញ់ ការ​ប្រាថ្នា​ល្អ​, ករុណា អាណិត គិត​ជួយ​សង្គ្រោះ​កូន​ឲ្យ​រួច​ទុក្ខ​, មុទិតា គឺ​ត្រេកអរ​ពេល​កូន​មាន​សេចក្ដីសុខ សម្រេច​ប្រាថ្នា ធ្វើ​អ្វី​បាន​ល្អ​ក៏​រីករាយ​លើកតម្កើង ។

ព្រហ្ម​វិហារធម៌​នាំ​ឱ្យ​គ្រួសារ​ទាំងមូល មាន​សេចក្ដី​ស្រឡាញ់ ការ​កក់ក្ដៅ មាន​សេចក្ដី​រីករាយ ទន់ភ្លន់​រវាង​ឪពុក​ម្តាយ​និង​កូន​នាំ​ឱ្យ​គ្រួសារ​រស់នៅ​ជា​សុខ​អស់​កាល​យូរអង្វែង។ ឪពុកម្ដាយគ្រប់រូប ពិតជាមានការព្រួយបារម្ភ ដាច់បាយដាច់ទឹក គេងមិនលក់ បក់មិនល្ហើយ កាលបើបាត់ដំណឹងកូន ចាកចេញពីផ្ទះដោយគ្មានមូលហេតុ រឿងទទួលនូវការស្ដីបន្ទោសណាមួយពីពួកគាត់។ 

ជាក់ស្តែង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ៤និង៤០ នាទី មានឈ្មោះ ស៊ុំ សារ៉ុន​ ភេទប្រុស អាយុ ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ សំ ដែន រស់នៅ ភូមិត្រពាំងមន្រ្តី  ឃុំសំរោងក្រោម  ស្រុកបន្ទាយមាស  ខេត្តកំពត បានមករាយការណ៍ ជូនសមត្ថកិច្ច នគរបាល ស្រុកបន្ទាយមាស ខេត្តកំពត ដោយបញ្ជាក់ថា 

កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៣ រសៀល គាត់បានបាត់កូនស្រី ឈ្មោះ កយ សាវ៉ន អាយុ ១៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។ បើបងប្អូន បានជួបមនុស្ស ដូចមានភិនភាគ ក្នុងរូបថតខាងលើ សូមទំនាក់ទំនង លេខទូរស័ព្ទ 097 2171581 , 093 52 53 06 ។

កូនស្រីដែលបាន ចាកចេញពីផ្ទះ ឮដំណឹងនេះហើយ មេត្តាវិលត្រឡប់មកផ្ទះវិញ ឪពុកម្ដាយរបស់អ្នក មានទុក្ខធ្ងន់បំផុត កាលបើបាត់ដំណឹងកូនយ៉ាងយូរដូច្នេះ ! ឬមួយក៏យុវតីខាងលើ ដែលមានវ័យត្រឹម ១៦ ឆ្នាំ ត្រូវចាញ់បោកអ្នកណាម្នាក់ ? សូមសមត្ថកិច្ចមេត្តាជួយស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញយុវតីរូបនេះផង ៕

ដោយ ៖ សិលា


ចែករំលែក៖