ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់បង្ក្រាបជាក់ស្តែងករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាព លួច (ម៉ូតូម៉ាកហុងដាC125) បានសម្រេចតែរត់មិនរួច នៅថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២៣នៅវេលាម៉ោង១៥និង០០នាទីល្ងាចនៅចំណុចផ្លូវបេតុងភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ សមត្ថកិច្ចខណ្ឌបានចុះបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ប៉ុល សាវ៉ាត ភេទប្រុសអាយុ២១ឆ្នាំមុខរបរគ្មានផ្ទះនៅភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយស្រុកព្រះស្តេចខេត្តព្រៃវែង។

-ដកហូត ម៉ូតូ១គ្រឿងម៉ាកC125ពណ៌ខ្មៅស៊េរី២០២២ពាក់ស្លាកលេខ1JT7871។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការស្រាវជ្រាវបានដឹងថាជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចម៉ួតូពីភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយស្រុកព្រះស្តេច ខេត្តព្រៃវែង។

-ជនរងគ្រោះឈ្មោះ អឿន អុីម ភេទប្រុសអាយុ៣៤ឆ្នាំស្នាក់នៅភូមិទ្រាល ឃុំស្វាយរលំ ស្រុកមេសាងខេត្តព្រៃវែង មុខរបរបុគ្គលិកអគ្គិសនី។

បន្ទាប់មកសមត្ថកិច្ចបានសហការប្រគល់ជនសង្ស័យនិងវត្ថុតាងឱ្យទៅនគរបាលខេត្តព្រៃវែងដើម្បីអនុវត្តនីតិវិធីបន្ត ៕

ដោយ៖ ជីណា


ចែករំលែក៖