ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកបុរសម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីពួកគេជិះម៉ូតូបុកគ្នាពេញទំហឹង​កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ ថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចមុខផ្សារទំនេីបឡាក់គី​ តាមបណ្តោយផ្លូវចោមចៅ​ ស្ថិតក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1JB 5787 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១០​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខកណ្តាល1T 2534 ឆ្លងផ្លូវពីជេីងទៅត្បូងមិនប្រយ័ត្នក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូ០១០រងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖