ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានអញ្ជើញផ្តល់មតិស្វាគមន៍ និងផ្សព្វផ្សាយគោលនយោបាយគណបក្ស ក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជាជូនដល់យុវជនគណបក្សក្នុងរចនាសម្ព័ន្ធទូទាំងខេត្តស្វាយរៀង។
សូមបញ្ជាក់ថា, នាថ្ងៃសៅរ៍ ០៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀងបានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ និងទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង ទទួលបន្ទុកយុវជន លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង និងលោក អ៊ុយ ថន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ជូនដល់យុវជនគណបក្សក្នុងរចនាសម្ព័ន្ធទូទាំងខេត្តស្វាយរៀង ដែលរួមមាន៖ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងាយុវជនគណបក្សខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំយុវជនគណបក្ស ក្រុង-ស្រុកទាំង៨ ឃុំ-សង្កាត់ទាំង៨០ ផែនទាំង១១ និងសាខាយុវជនបក្សមន្ទីរអង្គភាពជុំវិញខេត្ត ប្រមាណជា៥០០នាក់។ ពិធីនេះបានផ្សព្វផ្សាយសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់គណៈកម្មាធិការគណបក្សខេត្ត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣៕
ដោយ ៖ សិលា