ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វ័រធូន័រជួបជាមួយគោឆ្លងផ្លូវរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រឡប់អ្នករួមដំណើរសំណាងមិនប៉ះពាល់ដល់ជីវិត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តហ្វ័រធូន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនជួបជាមួយនិងសត្វគោដើរឆ្លងផ្លូវក៏ប្រាសចូលប្រឡាយក្រឡាប់ជាច្រើនត្រឡប់តែសំណាងល្អដែរអ្នករួមដំណើរ៤នាក់គ្រាន់តែរងរបួសកំពុងសម្រាកព្យាបាលមិនប៉ះពាល់ដល់អាយុជីវិត។

ហេតុការណ៍រថយន្តជួបជាមួយសត្វគោះបង្កឱ្យមានគ្រោះថ្នាក់នោះបានកើតឡើងនៅវេលាម៉ោង១៖១៥នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ត្រង់ចម្ងាយ២គីឡូម៉ែត្រពីមណ្ឌលសុខភាពអូរគ្រៀងក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

 តាមការសាកសួរអ្នកបេីករថយន្តម៉ាកហ្វ័រធូន័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ2.AR8277បើកបរទិសដៅពីត្បូងទៅជើងថា គ្រោះថ្នាក់នេះគឺបណ្តាលមកពីសត្វគោឆ្លងកាត់ផ្លូវហេីយក៏ជ្រុលចង្កូតរេទៅបុកបង្គោលសុវត្ថិភាពអស់២ដេីមដែលដាំនៅតាមចិញ្ចេីមផ្លូវម្ខាង ហើយបន្តក្រឡាប់ចំនួន៣ត្រឡប់ ធ្លាក់ចូលក្នុងប្រឡាយដែលមិនមានទឹក។

 ហើយក្នុងហេតុកាណ៍នោះដែរបង្កឱ្យមានមនុស្សចំនួន ០៤ផងដែររងរបួសខ្លះស្រាលខ្លះធ្ងន់កំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្តស្ទឹងត្រែងក្នុងនោះមានស្រី២នាក់ ប្រុស២នាក់ ។

ប៉ុន្តែពុំទាន់បានបញ្ជាក់អត្តសញ្ញាណអ្នករួមដំណើររងគ្រោះនៅឡើយ។

ឯអ្នកបើកបរពុំមានគ្រោះថ្នាក់អ្វីទេហេីយបេីតាមការបញ្ជាក់បន្ថែមពីអ្នកបើកបររថយន្តថា អ្នករងគ្រោះមានជនជាតិថៃរួមដំណេីររងគ្រោះម្នាក់ផងដែរចំណែករថយន្តរងការខូចខាតទាំងស្រុង ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖