ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវខ្លឹមសារ ចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម : 

១- ការពង្រឹងពង្រីកមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការណ៍ជាមួយចិន = គឺជាកិច្ចការទ្វេភាគីរបស់កម្ពុជា-ចិន?

២- គោលបំណងឲ្យគោរពសីលធម៌សង្គមតាមរយ:ក្បួនធម្មយាត្រា = វាគ្រាន់តែដើម្បីបម្រើនយោបាយបក្សប្រឆាំងប៉ុណ្ណោះ?

៣- បើចេះមិនយកនរណាជាខ្មាំងសត្រូវតាំងពីដើមមក = នឹងមិនមានបញ្ហាដល់ខ្លួនតាំងពីដើមមកទេ?

៤- មានគម្រោងសម្លាប់ដៃគូប្រកួតដល់បរាជ័យ = បែរជារកច្រកសុំចរចា  នេះជាក្បួនចេះឆ្កួត និងឆ្កួតចេះ ?

៥- ទោះបីមានតួនាទីជាមេដឹកនាំគណបក្សនយោបាយក្តី = បើល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចពលរដ្ឋទូទៅដែរ?

៦- ដែលថាខ្មែរក្នុងស្រុកជាខ្ញុំកញ្ជះចិនយួន? = ក្រែងបានក្បាលពួកខ្ញុំចិនយួននឹងហើយអីបានពួកឯងមានឱកាសរត់ភៀសខ្លួនបានមករស់នៅស្រុកលោកខាងលិចនោះ?

៧- ហ៊ុន សែន ខិតខំបោះបង្គោលព្រំដែនដើម្បីការពារទឹកដី = តែទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលទៅដកបង្គោលព្រំដែនគឺជាអ្នកចង់ឲ្យបាត់បង់ទឹកដីខ្មែរ?

៨- បញ្ហាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិគឺប្រជាជនកម្ពុជាជាអ្នកវាយតម្លៃ = មិនមែនអាវិទ្យុមនសិការនិយាយទេ?

៩- ពួកអាក្រៅស្រុកមួយចំនួនថារាជរដ្ឋាភិបាលកម្ពុជាខុសច្បាប់ = បើខុសច្បាប់ស្នើចូលទៅផ្តួលរំលំទៅ សូមស្វាគមន៍ ។

១០- បើថាសម្តេច ហ៊ុន សែន ខុសច្បាប់ = ម៉េចមិនទៅផ្តួលរំលំសម្តេចតេជោទៅ? ៕

ដោយ : សហការី


ចែករំលែក៖