ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងថ្នាំញៀន

ចែករំលែក៖

    ភ្នំពេញ៖​ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២១:០០នាទី​ បានបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចសំណង់មិនរៀបរយ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនជនសង្ស័យ២នាក់។

   សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ២នាក់នោះរួមមាន ៖ 

១/ឈ្មោះ ឈួន វ៉ាន់ឌី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងដីឡូត៍ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ សួន ស្រីណាង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងដីឡូត៍ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។    

សម្ភារដកហូត ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់ (ជារបស់ជនសង្ស័យឈ្មោះ សួន ស្រីណាង), ទូរស័ព្ទដៃ ០២ គ្រឿង ម៉ាក iPhone ចិន ពណ៌ស្វាយ និងណូគា ចុចពិល ពណ៌ក្រហម។

    ចំពោះមុខកម្លាំងជំនាញខណ្ឌឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីបន្តនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖