ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបត់ឆ្វេងបុកជាមួយម៉ូតូបណ្តាលឱ្យរបួសធ្ងន់ម្នាក់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងបើកបត់ឆ្វេងមិនប្រយ័ត្នបានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឱ្យបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០០ និង២០នាទី លើផ្លូវលេខ១១៥ កែងនឹងផ្លូវលេខ២១១ ត្រង់ចំណុចច្រកចូលផ្សារដើមអំពិល ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុិន ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ( របួសធ្ងន់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកជ័យជំនះដើម្បីយកទៅព្យាបាល) បើកម៉ូតូម៉ាក YAMAHA M-Slaz ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-0239។ ចំណែកភាគីខាងរថយន្តម៉ាកMercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2S-1869  អ្នកបេីកបរឈ្មោះ ណុប ចំណាប់ ភេទប្រុស អាយុ៤៨ឆ្នាំ ទីកន្លែងកំណើត ឃុំឈើកាច់ ស្រុកព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួន) ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកMercedes ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2S-1869  អ្នកបេីកបរឈ្មោះ ណុប ចំណាប់ ភេទប្រុស អាយុ៤៨ឆ្នាំ ទីកន្លែងកំណើត ឃុំឈើកាច់ ស្រុកព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួន) រថយន្តបើកបរមានទិសដៅពីលិចទៅកើត រួចបត់ឆ្វេងឆ្លងផ្លូវពី(ត្បូងទៅជើង)  ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៌បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក YAMAHA M-Slaz ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-0239 អ្នកបើកម៉ូតូឈ្មោះ សុិន ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ( របួសធ្ងន់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកជ័យជំនះដើម្បីយកទៅព្យាបាល) ម៉ូតូបើកបរមានទិសដៅពីកើតទៅលិច  ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុមកពីអ្នកបើកររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕

ដោយស្អាងជ័យ


ចែករំលែក៖