ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព (ឆក់ខ្សែ.កផ្លាកទីន)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវ នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣វេលាម៉ោង១៦:០០នាទីរសៀលដែលធ្វើសកម្មភាពឆក់ខ្សែ.កកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ម៉ោង ១៥៖០០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី០៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ សុ វិរៈ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

២-ជនសង្ស័យឈ្មោះ ប៉ន បញ្ញាស័ក្ក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ សែត សូយីណា ភេទស្រី អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ៦៨៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

*សម្ភារៈដកហូតរួមមាន :

– ម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពី ពណ៌ខ្មៅស៊េរី២០២០ ពាក់ស្លាកលេខភ្នំពេញ 1HC-6823 ។

*សម្ភារៈបាត់បង់រួមមាន:

-បន្តោងខ្សែ.កដាំត្បូងពណ៌ក្រហមតំលៃ២៧០០$ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យចំនួន២នាក់ភេទប្រុសជិះម៉ូតូ១គ្រឿងម៉ាកស្គូពីពណ៌ខ្មៅមកអែបជនរងគ្រោះបានធ្វើសកម្មភាពឆក់ខ្សែ.កពីជនរងគ្រោះបានសំរេចរួចគេចខ្លួនបាត់។លុះដល់ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣វេលាម៉ោង១៦:០០នាទីកំលាំងផ្នែកព្រហ្មទណ្ឌខណ្ឌដឹកនាំបានធ្វើការស្រាវជ្រាវនិងល្បាតដោយ លោកវរសេនីយ៍ទោ ផល មេសា អធិការរងពេលថ្ងៃក៏ប្រទះឃើញម៉ូតូព្រមទាំងជនសង្ស័យទាំង០២នាក់ប្រកាសដេញបង្ក្រាបរួមទាំងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាពនៅចំណុចផ្លូវបេតុង ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត៦ ខណ្ឌឬស្សីកែវ ក៏បាននាំជនសង្ស័យនិងវត្ថុតាងយកមកអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖