ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ៣៨​នាក់​ មានចំនួន​១៨​ករណី​នៅ​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​១២ ខែកុម្ភៈ​ម្សិលមិញ​!

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣៨នាក់​(​ស្រី​០នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញនេះ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៨នាក់​ រួម​មាន​៖​ជួញដូរ ៨ករណី ឃាត់​មនុស្ស​ ១៩នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់​មនុស្ស​ ១នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៩ករណី ឃាត់​មនុស្ស​ ១៨នាក់(ស្រី ០នាក់)។ 

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ រួម​មាន​៖មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣០,៤៤ក្រាម និង៨កញ្ចប់តូច។​ កេតាមីន(Ke) ស្មេីនិង​ ៣៦៨,៤៨ក្រាម។​ អុិចស្តាសុី(mdma) ស្មេីនិង​ ២២៩៧,១៩ក្រាម។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលមានចំនួន ៩អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ០១អង្គភាព​មានដូចខាងក្រោម​៖

១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ១០នាក់។

២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៣ / កំពត៖ ជួញដូរ ៣ករណី ឃាត់ ១៣នាក់ ចាប់យកIce ១៧,៧២ក្រាម។

៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។

៥ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,៥០ក្រាមនិង៦កញ្ចប់តូច។

៦ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១កញ្ចប់តូច។

៧ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកKe ៣៦៨,៤៨ក្រាម និងMDMA ២២៩៧,១៩ក្រាម។

៨ / តាកែវ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,០៨ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ១អង្គភាព

១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច៕

ដោយ​៖សហការី​


ចែករំលែក៖