ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ នាវាចម្បាំងកងទ័ពជើងទឹកចក្រភពអង់គ្លេស ចំនួន ០១គ្រឿង បានចូលសំចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភ: ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៥៧នាក់ រថយន្តស៊ីរ៉ែន ០៣គ្រឿង ម៉ូតូ ០៨គ្រឿង បានចូលរួមសហការចុះគោលដៅដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់កងនាវាដែលអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅខេត្តព្រះសីហនុ។
_ ឈ្មោះនាវា HMS SPEY-(P234)
_ បណ្តោយ ៩០.៤ ម៉ែត្រ
– ទទឹង ១៣.៥ ម៉ែត្រ
– ជម្រៅទឹក ៤.៨ ម៉ែត្រ
– ទំងន់ផ្ទុក ២.០០០ តោន
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា, មាននាវឹកចំនួន ៦៧នាក់ ដឹកនាំលោកវរនាវីទោ ម៉ែក ប្រោកមែន មេបញ្ជាការកងនាវា ៕
ដោយ ៖ សិលា