ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកvit បេីកបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរថយន្តព្រូសបេីកបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកVitមួយគ្រឿងម្ចាស់បេីកបរបំណងបត់ត្រឡប់ក្រោយវិញស្រាប់តែមានរថយន្តម៉ាកព្រូសមកពីក្រោយបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតកាលពីវេលាម៉ោង៨និង៥០នាទីយប់​ ថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិអូឌឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកVit​ពណ៌ប្រផេះ​  ពាក់ស្លាកលេខភ្នំពេញ2BQ 4937 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបត់ឆ្វេងបំណងត្រឡប់ក្រោយវិញភ្លាមនោះក៏មានរថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BK 1842 ធ្វេីដំណេីរមកពីក្រោយក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖