ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបេីករថយន្តបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់រួចបន្តទៅបុករ៉ឺម៉កក្រឡាប់ផ្ងារជេីងមួយគ្រឿងទៀតនៅមិនឈប់ទទួលកំហុសព្យាយាមបេីករត់ត្រូវប្រជាពលរដ្ឋឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បានបេីករថយន្តក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យ២នាក់ឪពុកកូនរងរបួសធ្ងន់និងស្រាល ហេីយអ្នកបើករថយន្តបង្កហេតុបានព្យាយាមបេីករត់ក៏បន្តទៅបុករ៉ឺម៉កកង់បីពីក្រោយទៀតបណ្តាលឲ្យក្រឡាប់ផ្ងារជេីង ហេីយអ្នកបើករថយន្តបង្កនៅតែមិនព្រមឈប់ទទួលកំហុសក៏ព្យាយាមបេីករត់បានប្រហែល១គីឡូម៉ែត្រទេីបពលរដ្ឋដេញឃាត់ជាប់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៦ល្ងាច​ ថ្ងៃទី១៤ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចស្ថានីយប្រេងឥន្ទនៈPtt តាមបណ្តោយផ្លូវជាតិលេខ៣​ ភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1JV-7203 ឌុបកូនតូចម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចមុខស្ថានីយប្រងPtt ស្រាប់តែមានរថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AS-2976 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសបាក់ជេីងម្ខាង ចំណែកកូនតូចរងរបួសស្រាល។ ​បន្ទាប់មករថយន្តបង្កក៏បានបេីកគេចខ្លួនបានប្រហែល២០០ម៉ែត្រក៏ជ្រុលទៅបុករ៉ឺម៉កលក់ខោអាវជជុះបណ្តាលឱ្យក្រឡាប់ផ្ងារជេីង​ ហេីយរថយន្តបង្កនៅតែមិនព្រមឈប់ទទួលកំហុសព្យាយាមបេីករត់បានប្រហែល១គីឡូម៉ែត្រទេីបពលរដ្ឋដេញឃាត់បានតែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅនាំខ្លួនម្ចាស់រថយន្តបង្កទៅប៉ុស្តិ៍នគរបាលរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖