ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ថ្ងៃនេះមិនត្រឹមតែមានអ្នកចាប់អោបថើបទេ គឺមានទាំងអ្នកជួយជូតញើសឱ្យទៀត ដើម្បីពេលថើបទៅអត់ជាប់ញើស

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃនេះមិនត្រឹមតែមានអ្នកចាប់អោបថើបទេ គឺមានទាំងអ្នកជួយជូតញើសឱ្យទៀត ដើម្បីពេលថើបទៅអត់ជាប់ញើស ។ នេះជាប្រសាសន៍លើកឡើងពីលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីឧត្តមអាដោល នៅ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ 

លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា, អរគុណចំពោះការស្រលាញ់និងភាពកក់ក្តៅរបស់លោកតាលោកយាយ លោកអ៊ុំពូមីង បងប្អូននិងក្មួយៗអ្នកស្រុកអូរាំងឪ នៅក្នុងថ្ងៃនៃសេចក្តីស្រលាញ់នេះ ៕

ដោយ ៖ សិលា


ចែករំលែក៖