ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ នាង ផាត ៖ កម្ពុជាមិនគាំទ្រ នូវកម្លាំងនៃប្រទេណាមួយ ឈ្លានពានប្រទេសមួយ និងមិនអនុញាតិ ឱ្យកម្លាំងបរទេសណាមួយ ជ្រកកោនដាច់ខាត

ចែករំលែក៖

ភ្នំពេញ ៖  នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួង ការពារជាតិ មានប្រសាសន៍ថាៈ កម្ពុជាមិនគាំទ្រ នូវកម្លាំងនៃប្រទេណាមួយ ឈ្លានពានប្រទេសមួយ និងមិនអនុញាតិ ឱ្យកម្លាំងបរទេសណាមួយ ជ្រកកោនដាច់ខាតលើទឹកដីនៃព្រះរាជាណាចក្រអង្គរ ។                                                 នាយឧត្តមសេនីយ៍ នាង ផាត លើកឡើងដូច្នេះ: ក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការ កង កម្លាំងស្វ័យការពារជើងគោកជប៉ុន ចូលជួបសំដែងការ គួរសម នារសៀលថ្ងៃពុធ ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការពារជាតិ ។                                                                         នាយឧត្តមសេនីយ៍  រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារ ជាតិ បន្តទៀតថាៈក្នុងដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍  Yoshida Yoshihide នៅលើទឹកដីព្រះរាជា ណាចក្រកម្ពុជានាឱកាសនេះ ពិតជានាំមក នូវកិច្ចសហប្រតិ បត្តិការ រវាងកងទ័ព្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសរវាងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជានិងកងកម្លាំងស្វ័យ ការពារជើងគោកជប៉ុន ស្តែងចេញនូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ។ ក្នុងនោះនាយឧត្តមសេនីយ៍  លើកឡើងពីតួនាទីរបស់កងកម្លាំងស្វ័យការពារជប៉ុន ក៏ដូចជាកងទ័ពជប៉ុនទាំង មូល នូវក្នុងតំបន់ពិតជានាំមកនូវ សន្តិភាព ស្ថិរភាព និងវិបុលភាព ។  ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ Yo shida Yoshihide លើកឡើងនូវកិច្ចពិភាក្សា រវាងកងទ័ពស្វ័យការពារជប៉ុននិងកងទ័ពជើងគោកកម្ពុជា អំពីកិច្ចសហ ប្រតិបត្តិការនានា ដែលពាក់ព័ន្ធនិងវិស័យការពារជាតិ រវាងកងទ័ពជើងគោកទាំងពីរជូនជ្រាប ។                                                                      គួររំលឹកផងដែរថាៈ នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ នាយឧត្តមសេនីយ៍ Yoshida Yoshihide នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្ដេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់មកទៀត ក៏និងចូលជួបសំដែងការគួរសមជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖