ភ្នំពេញ ៖ ទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយជា សម្ភារ: និងថវិកា របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូន បុរសពិការម្នាក់ ឈ្មោះ សយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទើបតែចេញពីមន្ទីរពេទ្យ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ពេលដែលខ្លួនកំពុងជិះម៉ូតូ បណ្តាលឱ្យមានរបួសបែកឆ្អឹងសន្លាក់ក្បាលជង្គង់ខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារ នាំយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយជើងឆ្វេងគាត់មានសភាពធ្ងន់ធ្ងរពេកមិនអាចព្យាបាលបាន ទើបចាំបាច់ត្រូវកាត់ចេញ ដើម្បីសង្គ្រោះជីវិត។
អំណោយដែលក្រុមការងារបានយកប្រគល់ជូនដល់លោក សយ ពិសិដ្ឋ រួមមានថវិកាចំនួន ១,០០០,០០០ រៀល, រទេះរុញ ០១គ្រឿង, អង្ករ០២ការ៉ុង, មី០១កេស, ទឹកសុទ្ធ០២កេស, ទឹកក្រូច០២កេស, ទឹកដោះគោឆៅ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ, សាច់ក្រក០១គីឡូក្រាម, សាច់ជ្រូកផាត់០.៥០គីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, ប្រេងឆាដបធំ០១ដប, សៀងខ្មែរ០១យួរ,ត្រីខកំប៉ុង០២យួរ,អំបិល០២គីឡូក្រាម,ម្សៅសាប៊ូ០១ថង់,សាប៊ូដុសខ្លួន០១ដុំ, ថ្នាំដុសធ្មេញ០២ប្រអប់, ម៉ាស់០៤ប្រអប់, ច្រាស់ដុសធ្មេញ០៥ដើម, ថ្នាំដុសធ្មេញ០២ប្រអប់, កន្សែងពោះគោ០១, មុង០១,ភួយ០១។ ក្នុងឱកាសនោះលោកវរសេនីយ៍ឯក សៀ ទីន ក៏បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៣០០,០០០រៀល ដល់ក្រុមការងារយុវជនសង្កាត់ ដែលបានមកចូលរួមក្នុងដំណើរចុះសាកសួរសុខទុក្ខនេះផងដែរ៕
ដោយ ៖ សហការី