ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកូរ៉ូឡាមួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតទៅមុខលែងរួចកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ ត្រង់ចំណុចមុខរដ្ឋបាលជលផល ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​2AJ-0913 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជេីងទៅត្បូង  ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតទៅមុខលែងរួច។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅកាតិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖