ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបទទួលស្គាល់ថាអស់វិធានការក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយការដាក់ទណ្ឌកម្មមិនមានប្រសិទ្ធភាព

ចែករំលែក៖

យោងតាមមន្ត្រីសហភាពអឺរ៉ុបបាននិយាយថា សហគមន៍នេះបានដាក់ទណ្ឌកម្មធំៗទាំងអស់លើរុស្ស៊ី ហើយឥឡូវនេះបានអស់វិធានការ ក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ខណៈការដាក់ទណ្ឌកម្មទាំងឡាយនាពេលកន្លងមកមិនមានប្រសិទ្ធភាព ហើយថែមទាំងធ្វើឱ្យអឺរ៉ុបផ្ទាល់ដែលរងផលប៉ះពាល់។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយកាលពីថ្ងៃទី 20 ខែកុម្ភៈថា ការពិភាក្សារបស់ EU លើការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីកាន់តែពិបាក ខណៈដែលសហភាពបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរដែលអាចកើតមានទាំងអស់រួចហើយ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Le Soir របស់ប្រទេសបែលហ្ស៊ិក លោក Michel បាននិយាយថា ទណ្ឌកម្មថ្មីនីមួយៗឥឡូវនេះមានគោលបំណង “រឹតបន្តឹងចន្លោះប្រហោងនិងការពារការក្លែងបន្លំ” ខណៈដែលទណ្ឌកម្មសំខាន់ៗទាំងអស់ត្រូវបានដាក់ចេញ។
«ទណ្ឌកម្មចម្បងត្រូវបានអនុវត្តព្រោះយើងបានដាក់ទណ្ឌកម្មលើថាមពលប្រេងហ្វូស៊ីលរបស់រុស្ស៊ី។ មន្ត្រីសហភាពអឺរ៉ុបរូបនេះបាននិយាយថា នៅពេលដែលយើងបានបោះជំហានសំខាន់ហើយ យើងមិនមានអ្វីច្រើនដែលត្រូវធ្វើនោះទេ»។
កាលពីខែមករា ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងគៀវ លោក Michel បានទទួលស្គាល់ថា ការចរចាលើការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្សីកាន់តែមានភាពស្មុគស្មាញជាមួយនឹងការដាក់ទណ្ឌកម្មថ្មីនីមួយៗ ដោយសារតែខ្វះការរឹតបន្តឹងបន្ថែម។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា៖ «ការពិភាក្សាអំពីទណ្ឌកម្មនីមួយៗមានការលំបាកជាងលើកមុន។ គណៈកម្មការអឺរ៉ុប (EC) បានស្នើកញ្ចប់ទណ្ឌកម្មលើកទី10 ប្រឆាំងនឹងរុស្ស៊ី ដោយមានគោលបំណងកាត់បន្ថយការផ្គត់ផ្គង់ទំនិញដែលមានតម្លៃប្រហែល 11 ពាន់លានអឺរ៉ូ (ច្រើនជាង 11,7 ពាន់លានដុល្លារ)៕ ដោយ៖ ធីរីណា

រូបថត៖ AFP


ចែករំលែក៖