ខេត្តស្វាយរៀង៖ លោកស្រី ហែន ដានី អភិបាលរងស្រុក តំណាងលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក សូមលើកទឹកចិត្តដល់វិស័យវិនិយោគឯកជន ដែលមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យមានដីធ្លី ផ្ទះល្វែងដែលមានតម្លៃសមរម្យ ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅនៅក្នុង ស្រុករមាសហែក។
ការថ្លែងបែបនេះរបស់លោកស្រី បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយរបស់ ក្រុមហ៊ុនពិភពដីមាស ពីលក្ខខ័ណ្ឌទិញលក់និងផ្ដល់អត្ថប្រយោជន៏ដោយអថិតិជនគ្រប់ខេត្តក្រុង និងតំបន់ជនបទដាច់ស្រយ៉ាល នាព្រឹក ថ្ងៃទី២១ខែកុម្ភះឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោកអ៊ិនសាបន ប្រធានក្រុមប្រឹក្សាស្រុកលោក យស់ ឆរង្សី ទីប្រឹក្សាទីផ្សារជាន់ខ្ពស់ជាតំណាងលក់ទូទាំងខេត្ត លោកសមាជិកក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាលស្រុកលោកមេឃុំមេប៉ុស្ត៏ស្មៀនឃុំទាំង១៦និងលោកមេភូមិទាំង២០៤នាក់ផងដែរ។
លោក ស្រី បានបន្តថា អាជ្ញាធរស្រុកតែងតែជំរុញ និងសហការ ក្នុងការផ្តល់ទំនុកចិត្ត ចំពោះការអភិវឌ្ឍហើយរាល់ការវិនិយោគ វិស័យឯកជន ពិតជាបានរួមចំណែក នូវគោលនយោបាយ កាត់បន្ថយភាពក្រីក្រី ជាមួយរាជរដ្ឋាភិបាលនៃកម្ពុជា បាន មួយកម្រិត ក៏ ដូចជា បានផ្តល់នូវលំនៅឋានមានតម្លៃសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះលោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនពិភពដីមាស ដែលបានចុះមកធ្វើការផ្សព្វផ្សាយព្រមទាំងបានយកអំណោយជាគ្រឿងឧបភោគបរិភោគផ្ដល់ជូននាពេលនេះគឺ សរ បញ្ជក់ឱ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃ ខ្មែរជួយខ្មែរ ក្នុងគ្រាមានទុក្ខលំបាក និងចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យប្រទេសកម្ពុជា បានប្រែក្លាយជាប្រទេសមួយមានសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។
សូមបញ្ជាក់ថា នៅខេត្តស្វាយរៀងមាន សមិទ្ធផលធំៗជាច្រើន បានកើតឡើងព្រោងព្រាត ក្នុងនោះមាន ស្ពាន ផ្លូវ ថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹកដោយ មានការប្រែប្រួលយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ ដោយសារ មានការដឹកនាំ របស់លោកម៉ែនវិបុល ជាអភិបាលខេត្តស្វាយរៀង នាពេលបច្ចប្បន្ននេះផងដែរ។
បន្ទាប់មកលោក យស់ ឆរង្សី និងក្រុមការងារបានចុះមកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយអ្នកគ្រូព្រមទាំងក្មួយៗកុមារកំព្រានៅមណ្ឌលស្វាយរៀងបានណែនាំឱ្យក្មួយៗគួរយកពេលទំនេរក្រៅពីការសិក្សាហាត់កីឡា ដែលនាំមកនូវសុខភាព និងមិត្តភាព មិនគួរគប្បីយកពេលវេលាទៅប្រើប្រាស់គ្រឿងស្រវឹង សេពគ្រឿងញៀន និងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៏ខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិមាតុភូមិរបស់យើង ៕
ដោយ៖ សុថាន