ព័ត៌មានទាន់ហេតុការណ៍៖

យើងទាំងអស់គ្នា ត្រូវឈ្វេងយល់ពីប្រភេទបណ្ណបើកបរនៅកម្ពុជា!

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, បណ្ណបើកបរនៅកម្ពុជាមានចំនួន៥ ប្រភេទគឺ៖ 

១. បណ្ណបើកបរប្រភេទ “ក” ៖

– ទោចក្រយានយន្តដែលមានថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់

– ទោចក្រយាន្តយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប

– ទោចក្រយាន្តយន្តសណ្ដោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត

២. បណ្ណបើកបរប្រភេទ “ខ” ៖

– រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ តោន

  អាចសមណ្ដោងរ៉ុម៉កដែលមានទម្ងន់សរុបអតិបរមាមិន លើសពី ០,៧៥តោន

– រថយន្តដឹកអ្នកដំណើរមិនលើសពី ៩ នាក់ ដោយគិតទាំងអ្នកបើកបរ

៣. បណ្ណបើកបរប្រភេទ “គ” ៖

– រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ តោន និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន

៤. បណ្ណបើកបរប្រភេទ “ឃ” ៖

– ឃ១ : រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់២០នាក់  ដោយគិតទាំងអ្នកបើកបរ និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន

-ឃ២ : រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ តោន

៥. បណ្ណបើកបរប្រភេទ “ង” ត្រូវបែងចែកជាបីប្រភេទគឺ៖ 

– ង(ខ) : រថយន្តប្រភេទ “ខ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន

– ង(គ) : រថយន្តប្រភេទ “គ” មានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី 0,៧៥ តោន

– ង(ឃ) : រថយន្តប្រភេទ “ឃ” មានសណ្ដោងរ៉ឺម៉កដេលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥ តោន

::: ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរសព្ទលេខ (HOTLINE)៖ 1275 ៕

ដោយ ៖ សហការី


ចែករំលែក៖