ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម សរ ចំរុង ផ្ញើ ញ្ញត្តិថ្កោលទោស យ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ផ្ញើ ញ្ញត្តិថ្កោលទោស យ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ដែលមិនអាចនរណារំលោភបំពានបានឡើយ។

ញ្ញត្តិថ្កោលទោស

តាងនាមគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបាន បន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃ ឯកភាពជាតិ និងនិរន្តរភាពជាតិ ដែលមិនអាចនរណារំលោភបំពានបានឡើយ។

ទង្វើរបស់ជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថមកលើអង្គព្រះមហាក្សត្រតាមរយៈបណ្តាញ សង្គម បានល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរចំពោះមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ហើយក៏ល្មើសនឹងមាត្រា៤៣៧(ស្ទួន) នៃក្រម ព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។

ជាថ្មីម្ដងទៀតក្នុងនាមគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែល បានប្រមាថដ៏ធ្ងន់ធ្ងរបំផុតមកលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណា- ចក្រកម្ពុជា និងស្នើសុំដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនក្បត់ជាតិ សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

យើងខ្ញុំទាំងអស់គ្នាប្តេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែតាម អង្គព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា ដែលជាប្រជានុរាស្ត្រខ្មែរ៕

ដោយ ៖ សិលា


ចែករំលែក៖