ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៧​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​២១​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២២​ ខែកុម្ភៈម្សិលមិញ​

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈជនសង្ស័យ​ចំនួន​៣៧​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២១​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញ​​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៧​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១០​ករណី​ ឃាត់​មនុស្ស​ ១៩​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ,បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​មនុស្ស​​ ១​នាក់​ និងប្រើប្រាស់​ ៨​ករណី​ ឃាត់​មនុស្ស​ ១៥​នាក់​ ។​

ចំណែក​​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ៤២,០៧​ក្រាម​ និង​៣៣​កញ្ចប់​តូច​ ។​ ​មេ​តំ​ហ្វេ​តា​មីន​(Wy)​ ស្មេីនិង​​ ១១,១៦​ក្រាម​ ។​

​ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​​ ១៤អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះ​កម្លាំង​នគរបាល​​ ១១​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​៣អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

២​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១៣,៦៣​ក្រាម​។​ 

៣​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៩,៨២​ក្រាម​។​ 

៤​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ៨​កញ្ចប់​តូច​។​ 

៥​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ៦,២៣​ក្រាម​។​ ៦​ /​ ព្រៃវែង​៖​ បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៧​ /​ រតនគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៣,៣៤​ក្រាម​។​ 

៨​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៧​នាក់​។​ 

៩​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២៤​កញ្ចប់​តូច​ និង​Wy​ ១១,១៦​ក្រាម​។​ 

១០​ /​ តាកែវ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,១២​ក្រាម​។​ 

១១​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​ដោយឡែក​កងរាជអាវុធហត្ថ​ ៖​ ៣​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,២០​ក្រាម​។​ 

២​ /​ សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៣៧​ក្រាម​។​ 

៣​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៧,៣៥​ក្រាម​ ៕ ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖