ព័ត៌មានទាន់ហេតុការណ៍៖

ឆេះក្យូសក្នុងបរិវេណភោជនីយដ្ឋានមួយកន្លែងផ្អេីលក្រុមរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានឆាបឆេះក្យូសប្រក់ស្បូវដែលសាងសង់ក្នុងបរិវេណភោជនីយដ្ឋាន​ យីហោ​ ហាន់នី​ ហ្គោលស៊ីតធី​ KTV​ មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នងភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង២៥នាទី​រសៀលថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នេះ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងហាងខាងលេីមិនទាន់មានភ្ញៀវចូលផឹកស៊ីនៅឡេីយទេ​ គឺមានតែបុគ្គលិកប្រចាំការតែប៉ុណ្ណោះ​ ហេីយនៅមុនពេលកេីតហេតុគេបានឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងក្យូសសម្រាប់ទទួលភ្ញៀវចូលផឹកស៊ីយ៉ាងសន្ធោសន្ធៅហេីយរាលដាលដល់ក្យូសចំនួន៤ទៀតដែលសង់ជាប់ៗគ្នា​។  ភ្លាមៗនោះបុគ្គលិកដែលបម្រេីការក្នុងហាងនោះនាំគ្នាជួយពន្លត់តែដោយសារក្យូសប្រក់ស្បូវងាយនឹងឆាបឆេះទើបមិនអាចគ្រប់គ្រងបានក៏ហៅកងប្រតិបត្តិការរុករក និងសង្រ្គោះកងពលតូចលេខ៧០​ ចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ជៀសវាងរាលដាលឆេះកាន់តែខ្លាំង។ 

    ក្នុងរវង្វង់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលេីនេះកម្លាំងកងសង្គ្រោះប្រេីប្រាស់ឡានទឹកចំនួន២គ្រឿង ស្មើនឹង១៦ម៉ែត្រគូប​ ហេីយអគ្គិភ័យក៏រលត់ទៅវិញ​ ដោយខូចខាតក្យូសប្រក់ស្បូវចំនួន៥ តែសំណាងដែរដែលមិនមានមនុស្សរងរបួស៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖