ព័ត៌មានទាន់ហេតុការណ៍៖

រសៀលនេះ ! ប្រកាសចូលកាន់តំណែងអគ្គស្នងការរង និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង , នាយឧត្តមសេនីយ៍ នេត សាវឿន នឹងអញ្ជើញជាគណៈអធិបតី !

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ មួយរូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ 

បើយោងតាមអនុក្រិត្យ របស់រាជរដ្ឋាភិបាល ស្តីពី ការបញ្ចប់មុខតំណែង ផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា បានឱ្យដឹងថា, អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវប្រកាសចូលកាន់តំណែងគឺ :

១-លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលពីមុនលោក កាន់តំណែង ជាស្នងការនគរបាលខេត្តព្រៃវែង ។

២-លោកឧត្តមសេយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលត្រូវទៅកាន់តួនាទីថ្មី។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យរនះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖