ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្រេចលុបឈ្មោះមេធាវី ម៉ៅ ណារដ្ឋ ចេញពីបញ្ជីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្រេចលុបឈ្មោះមេធាវី ម៉ៅ ណារដ្ឋ ចេញពីបញ្ជីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្រេចលុបឈ្មោះមេធាវី ម៉ៅ ណារដ្ឋ ចេញពីបញ្ជីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសមាជិក-សមាជិកា គណៈមេធាវីនិងសាធារណជនមេត្តាជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចលុបឈ្មោះមេធាវី ម៉ៅ ណារដ្ឋ អត្តលេខ១០៦១ ចេញពីបញ្ជីគណៈមេធាវីនៃព្រះរាជា ណាចក្រកម្ពុជា តាមសេចក្តីសម្រេចរបស់គណៈកម្មការវិន័យនៃក្រុមប្រឹក្សាគណៈមេធាវី ដូចខាងក្រោម៖

១- សេចក្តីសម្រេចលេខ០០២/សស.គវ/២៣ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣

២- សេចក្តីសម្រេចលេខ០០៣/សស.គ/២៣ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ 

៣- សេចក្តីសម្រេចលេខ០០៤/សស.គវ/២៣ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣

ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ លោក ម៉ៅ ណារដ្ឋ ពុំមានសិទ្ធិប្រកបវិជ្ជាជីវៈមេធាវី ឬ ប្រើងារជាមេធាវីបានឡើយ។

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីនិងសាធារណជនជ្រាបជា ព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖