ភ្នំពេញ ៖ លោកស្រី កែកុល សោភា ទូច គង្គា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ បុគ្គលិក ព្រមទាំងសហការីទាំងអស់ សូមអបអរសាទរ ជូនចំពោះ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម ប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា