ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង ឱកាសដែល ឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ពីសាកលវិទ្យាល័យ BODHISASTRA, FLORIDA, USA

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង ឱកាសដែល ឯកឧត្តម  ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ពីសាកលវិទ្យាល័យ BODHISASTRA, FLORIDA, USA ។ 

លិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

យើងខ្ញុំជា ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សូមចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង ឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ពីសាកលវិទ្យាល័យ BODHISASTRA, FLORIDA, USA។ ការប្រគល់ជូនសញ្ញាបត្រនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាពដែលបញ្ជាក់ពីការទទួលស្គាល់ នូវគុណបំណាច់ដ៏ធំធេង របស់ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានចូលរួមចំណែកដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំវិស័យព័ត៌មាននិងការផ្សព្វផ្សាយនៅ ព្រះរាជាណាចក្រកម្ពុជា មានភាពរីកចម្រើនគួរជា ទីមោទនៈបំផុត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្តម រដ្ឋមន្តី ព្រមទាំង លោកជំទាវ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ៖ សិលា


ចែករំលែក៖