ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពី ការរៀបចំយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣. រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” (Visit Cambodia Year 2023) ក្រោម ពាក្យស្លោក “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)។ យុទ្ធនាការ“ឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

ទី១ – លើកកម្ពស់កិត្តិនាមទេសចរណ៍“កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្ដល់ភាពកក់ក្ដៅ” នៅលើទីផ្សារ ទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកឱ្យបានយ៉ាងតិច ១៥លាននាក់ នៅឆ្នាំ២០២៣។

ទី២- ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ *ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិ ជំងឺកូវីដ-១៩។

ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ប្រព្រឹត្តទៅប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖

១- ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹងបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិនៅលើវិស័យទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដោយផ្សារភ្ជាប់នឹងយុទ្ធនាការ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ” ដោយរំលេចអំពីអត្តសញ្ញាណនៃប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រមូលផ្ដុំដោយភាពទាក់ទាញទេសចរណ៍ដ៍អស្ចារ្យ និងការទទួល ស្វាគមន៍ដ៍កក់ក្តៅ ឈរលើសសរស្តម្ភ សក្កានុពលទាំង ៤ នៃទេសចរណ៍កម្ពុជា រួមមាន(១). បេតិកភណ្ឌ វប្បធម៌ (២). អេកូទេសចរណ៍ (៣). ទេសចរណ៍ឆ្នេរ និង (៤). ភាពជាខ្មែរ ដែលអាចផ្តល់ជូន ភ្ញៀវទេសចរនូវបទពិសោធ និងភាពប្លែកៗគ្នាជារៀងរាល់ថ្ងៃប្រកបដោយក្តីសប្បាយរីករាយ តាមរយះ ប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖