ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះបែកប្រអប់ដៃម្ខាងខ្ទេច! ដោយសារតែការកែច្នៃគ្រាប់រំសេវមិនខ្លាចគ្រោះថ្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បុរសម្នាក់បានរងរបួសបែកប្រអប់ដៃម្ខាងមើលទៅគួរឱ្យរន្ធត់ ដោយសារតែការកែច្នៃគ្រាប់រំសេវ ។

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង មានករណីផ្ទុះឧបករណ៍កែច្នៃ នៅចំណុចលគោ ស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យបុរសឈ្មោះ យ៉ាត យុទ្ធា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ រងរបួសបែកប្រអប់ដៃស្ដាំ(ធ្ងន់)។

ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ការផ្ទុះឧបករណ៍កែច្នៃនេះដោយសារតែបុរសរងរបួសយករំសេវផាវគ្រាប់បែកមកច្នៃដាក់ក្នុងសំបកដបប្រេងកូឡាដើម្បីយកទៅបោកយកត្រី តែចៃដន្យបានផ្ទុះបែបនេះតែម្ដង។ បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖