ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវបានធ្វេីការ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង និងក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជុំវិញសភាពការសន្តិសុខ ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ ភួង បូណា អធិការរងខណ្ឌ ទទួលបន្ទុកផ្នែកគ្រឿងញៀន ចុះទៅបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង សាកសួរបឋម រួចបន្តទៅតាមឃាត់បក្ខពួកម្នាក់ទៀតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ជនសង្ស័យគ្រាន់តែក្រឡេកឃើញកម្លាំងនគរបាល ស្ទុះព្យាយាមរត់គេច ត្រូវបានកម្លាំងតាមចាប់ឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀន ។

ជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖