ព័ត៌មានទាន់ហេតុការណ៍៖

អ្នកខ្លះ​ចូលចិត្ត​ជិះគោយន្តមើលទេសភាពដ៏ស្រស់ស្អាត មើលពពកពេលព្រឹក ថ្ងៃរះ បោះតង់ ដើរព្រៃ ឡើងភ្នំ​ និងទស្សនាប្រាសាទបុរាណ​ តោះ​ចង់​ដឹង​អត់​!

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ ក្រសួង​បរិស្ថាន​នៅព្រឹកថ្ងៃសៅរ៍​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៣​នេះបានបង្ហាញពី​សហគមន៍អេកូទេសចរណ៍តាបស ខេត្ត​ព្រះវិហារ​ ដែលលោកអ្នកចូលចិត្ត​ជិះគោយន្តមើលទេសភាពដ៏ស្រស់ស្អាត មេីលពពកពេលព្រឹក ថ្ងៃរះ បោះតង់ ដើរព្រៃ ឡើងភ្នំ​ ជាពិសេស​គឺ​ទទួល​ទាន​អាហារ​ក្នុង​តំបន់​ព្រៃ​។ 

   ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ សហគមន៍អេកូទេសចរណ៍តាបសស្ថិតក្នុងភូមិសាស្ត្រភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ 

   គួរជម្រាបថា​ យើងអាចជិះគោយន្តពីភូមិ មើលទេសភាពដ៏ស្រស់ស្អាត មើលពពកពេលព្រឹក ថ្ងៃរះ បោះតង់ បរិភោគអាហារ​ក្នុងតំបន់ ដើរព្រៃ ឡើងភ្នំភ្នក មើលប្រាសាទបុរាណដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ជាពិសេសជាទីកន្លែងអភិរក្ស និងសិក្សាពីការល្បាតព្រៃ សត្វព្រៃផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖