ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះគ្នាជាមួយប្រពន្ធបបាន៣ថ្ងៃ បុរសជាប្តីចងកសម្លាប់ខ្លួនចោលកូន២នាក់ឱ្យនៅកំព្រា

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ក្រោយពីឈ្លោះគ្នាជាមួយប្រពន្ធហេីយប្រពន្ធបាននាំកូនទៅស្រុកអស់រយៈពេល៣ថ្ងៃស្រាប់តែប្តីចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៣​ នៅភូមិសាមគ្គី៣​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះសេង​ ចិត្រា​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុកាលពី៣ថ្ងៃមុនជនរងគ្រោះបានឈ្លោះគ្នាជាមួយប្រពន្ធបន្ទាប់មកប្រពន្ធក៏បាននាំកូនតូចៗ២នាក់ទៅស្រុកកំណេីតបាត់​។ លុះមកដល់វេលាកេីតហេតុប្រជាពលរដ្ឋបានឃេីញបុរសឈ្មោះសេង ចិត្រាជិះម៉ូតូមិនដឹងមកពីណាហេីយឈប់នៅខាងមុខផ្ទះចូលទៅខាងក្នុងបាត់ទៅ។ 

   ប្រភពដដែលបានបន្តថា​ ដោយមានការសង្ស័យពួកគាត់ក៏ដេីរចូលទៅមេីលឃេីញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹកភ្លាមនោះពួកគាត់ជាអ្នកជិតខាងនាំគ្នាជួយសង្គ្រោះដែរតែជនរងគ្រោះស្លាប់បាត់ទៅហេីយ។ 

   បេីតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនទៀតបានឱ្យដឹងថា​ កាលពីព្រឹកថ្ងៃដដែលជនរងគ្រោះបានបង្ហោះសារក្នុងហ្វេសប៊ុកថា​ (បន្តិចទៀតចាំទៅមេីលសពខ្ញុំនៅក្នុងផ្ទះផង)។

   បច្ចុប្បន្ន​សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖