ភ្នំពេញ៖ យោងតាមប្រព័ន្ធតេឡេក្រាមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសៅរ៍ទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីឯកសារជំនួញស្មារតី ស្តីពីសំណុំរឿងទាក់ទងនឹងបទល្មើសសន្ទិដ្ឋិភាព (គប់គិតត្រូវរ៉ូវគ្នា) ជាមួយបរទេសរបស់ កឹម សុខា។
ក្រុមអ្នកច្បាប់ និងក្រុមអ្នកតាមដាននយោបាយកម្ពុជា បានបង្ហាញឯកសារជំនួញស្មារតី ដែលសរសេររៀបរាប់អំពីទិដ្ឋភាពច្បាប់ ស្ថានភាពសង្គម និងនយោបាយ ពាក់ព័ន្ធនឹងការកាត់ក្តីលោក កឹម សុខា ជាមួយនឹងបទល្មើសសន្ទិដ្ឋិភាព ជាមួយបរទេស ដែលឈានដល់ការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ២៧ឆ្នាំ តែអនុញ្ញាតឱ្យរស់នៅក្នុងផ្ទះ ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ក៏ដូចហាមជួបជាមួយមនុស្សគ្រប់គ្នាលើកលែងតែសមាជិកគ្រួសារ។
ខាងក្រោមនេះជាឯកសារស្តីពីសំណុំរឿងទាក់ទងនឹងបទល្មើសសន្ទិដ្ឋិភាព (គប់គិតត្រូវរ៉ូវគ្នា) ជាមួយបរទេសរបស់ កឹម សុខា ៖