ខេត្តស្វាយរៀង៖ លោក យស់ ពៅ នាយកសាលាវិទ្យាល័យស្វាយរៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការរៀន ការបង្រៀន និងការសេពគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២៣។
លោក យស់ ពៅ បានថ្លែងថា និមិត្តរូបនៃអ្នកអប់រំ បង្រៀនឱ្យចេះ ឱ្យដឹង ឱ្យយល់ ឱ្យស្គាល់ ទាំងអស់នេះមិនគ្រប់គ្រាន់ទេ ទាមទារឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ពិសេស មាតា បិតា អាណាព្យាបាល ដើម្បីជាឧត្តមប្រយោជន៍សង្គមជាតិ។
លោក យស់ ពៅ បានជំរុញដល់ប្អូនៗ ជាសិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដោយកុំព្យាយាមសាកល្បង ដែលនាំឲ្យខាតបង់ពេលវេលាក្នុងការសិក្សា ខូចអនាគត និងខូចកិត្តិយស ដល់ក្រុមគ្រួសាររបស់យើងផងដែរ។ហើយបញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាកង្វល់យ៉ាងខ្លាំងរបស់មនុស្សជាតិដែលទាមទារឱ្យមានការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា នោះទើបធានាបានសុវត្ថិភាពអាយុជីវិត។
ជាមួយគ្នានេះលោកនាយក ក៏បានថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានខិតខំលះបង់កម្លំាងកាយចិត្ត ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះដឹង ជំនាញ និងសីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូងដ៏រឹងមំាក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ ៕
ដោយ៖ សុថាន