ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលថ្ងៃនេះ ! ករណីកូវីដ-១៩ ករណីឆ្លងថ្មីគ្មាន ,ករណីជាសះស្បើយគ្មាន ,ករណីស្លាប់គ្មាន ចាត់ទុកជាដំណឹងល្អ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ៖

-ករណីឆ្លងថ្មី គ្មាន

-ករណីជាសះស្បើយ គ្មាន

-ករណីស្លាប់ គ្មាន

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៧១៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៦០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,០៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៤៨% ៕

ដោយ ៖ សិលា


ចែករំលែក៖