ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានបន្តទៀតនូវទស្សនៈចំនួន ១០សំខាន់ៗ ដូចខាងក្រោម:
១- ការពិភាក្សាក្នុងរង្វង់អ្នកវិភាគ = គេនិយាយយោងចុះយោងឡើងតែក្នុងរង្វង់គ្នាពួកគេ?
២- ឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា = ជារឿងដដែលៗ និងគ្មានប្រសិទ្ធភាពទាល់តែសោះ.?
៣- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់និយាយផ្ទុយ = វានិងពួកវាក្បត់ជាតិសោះ តែវាចោទគេថាក្បត់ជាតិ ?
៤- ការនិយាយបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា = បង្ហាញជាភាពអស់ផ្លូវរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្សុី?
៥- បុគ្គលិកវិទ្យុអាសុីសេរីកំពុងដើរតួជាមេរោគបង្កើតនិងបំពុលព័ត៌មាន = ក្នុងចេតនាមួលបង្កាច់សភាពការណ៍នៅកម្ពុជា?
៦- ពួកអ្នកវិភាគរត់ចោលស្រុកនិងវិទ្យុអារង្សុីសេរីខិតខំធ្វើការបម្រើក្រុមឧទ្ទាមក្រៅច្បាប់ដើម្បីបំផ្លាញជាតិខ្មែរ = តែមិនទទួលបានផលឡើយ គឺជារឿងដដឺលៗ សាំចំពោះប្រជាជនកម្ពុជា ?
៧- អស់ពីបំបែកបំបាក់ជាមួយសម្តេចក្រឡាហោម ស ខេង ឥឡូវមកបំបែកបំបាក់ជាមួយសម្តេចពិជ័យសេនាទៀ បាញ់ទៀត = តែអត់បានការ?
៨- គោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺរក្សាអ្នកចាស់និងពង្រីកពង្រឺងអ្នកថ្មី = សូមពិនិត្យមើលតើបានគោរពនិងអនុវត្តបានល្អហើយនៅ?
៩- ការតែងតាំងមុខតំណែងនៅក្នុងកងទ័ព = ស្របតាមឋានានុក្រមកងទ័ពដែលច្បាប់បានកំណត់?
១០- ទោះក្រុមឧទ្ទាមក្រៅខិតខំនិយាយបំផ្លើសពីកិច្ចការផ្ទៃក្នុងយ៉ាងណាក៏ដោយ = ក៏មិនមាននរណាយកចិត្តទុកដាក់ស្តាប់ដែរ? ៕
ដោយ ៖ សិលា