ខេត្តកំពង់ស្ពឺ ៖ បើយោងតាម គណនី facebook មួយមានឈ្មោះ( Morm Sokarn) បានបញ្ជាក់ថា, មាននារីវ័យក្មេងមួយរូប បានរត់ចេញពីផ្ទះបាត់ដំណឹងសូន្យឈឹង ព្រោះតែខឹងជាមួយអ្នកម្ដាយ រឿងស្ដីបន្ទោសថាឱ្យបន្តិចបន្តួច។ ក្រោយកូនស្រីបានបាត់ខ្លួន ទាំងអ្នកម្ដាយ រួមទាំងក្រុមគ្រួសារ កំពុងព្រួយបារម្ភពីសុវត្ថិភាពកូនស្រីជាខ្លាំង និងកំពុងទទឹងចាំមើលផ្លូវកូននៅឯផ្ទះ។ បើតាមក្រុមគ្រួសាររបស់នារីរូបស្រស់នេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១២ ខែមីនា នេះគឺគ្មានដំណឹងអីពីកូនស្រីដែលបានរត់ចេញពីផ្ទះនៅឡើយទេ។
អ្នកនាង ម៉ឹម សុខន អាយុ២៩ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់នារីដែលបាត់ខ្លួន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ៖ ប្អូនស្រីរបស់គាត់មានឈ្មោះ ម៉ឹម សុខឃីម នៅលីវ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរត់ចេញពីផ្ទះកាលពីព្រឹកថ្ងែទី១១ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល១០ព្រឹក ហើយរហូតមកទល់នឹងរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ មិនឃើញវិលមកផ្ទះវិញឡើយ។
អ្នកនាង ម៉ឹម សុខន ដែលជាបងស្រី បានប្រាប់ឲ្យដឹងបន្តថា ៖ មូលហេតុដំបូងឡើយ នៅពេលព្រឹកឡើង ប្អូនស្រីរបស់គាត់ឈ្មោះ ម៉ឹម សុខឃីម ដែលបានបាត់ខ្លួននោះ បានទាស់ពាក្យសម្ដីបន្តិចបន្តួចជាមួយម្ដាយ ហើយពេលនោះ អ្នកផ្ទះក៏មិនបានគិតថា គាត់ខឹងដែរ ព្រោះមើលទៅគាត់ធម្មតាដូចរាល់ដង។ លុះក្រោយមក ម៉ោងប្រហែល១០ព្រឹក នារីដែលបានបាត់ខ្លួនរូបនោះ ក៏បានទាញម៉ូតូចេញទៅក្រៅ ដោយបានសុំលុយអ្នកផ្ទះចំនួន ២០$ រួចប្រាប់ថា ទៅទិញកាតទូរស័ព្ទយកមកលក់ ព្រោះផ្ទះគាត់ជាអ្នកលក់ដូរ ស្រាប់តែបាត់ទាំងមនុស្សនិងម៉ូតូ មិនឃើញវិលត្រឡប់មកផ្ទះវិញឡើយ ហើយទូរស័ព្ទក៏ទាក់ទងមិនបានទៀត ។
អ្នកនាង ម៉ឹម សុខន បានបញ្ជាក់ថា ប្អូនស្រីដែលរត់ចេញពីផ្ទះនោះ ក៏បាននាំទៅជាមួយនូវទ្រព្យសម្បត្តិខ្លះៗ ដូចជា ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម ស្លាកលេខ កំពង់ស្ពឺ 1J-4056 មួយគ្រឿង រួមទាំងខ្សែ.ក ចិញ្ចៀន កងដៃ និងក្រវិល ផងដែរ។
ក្រុមគ្រួសាររបស់នារីរូបស្រស់ខាងលើបន្តថា ប្រសិនបើពុកម៉ែបងប្អូនណា បានប្រទះឃើញនារី ដែលមានភិនភាគរូបរាង និងម៉ូតូ ដូចក្នុងរូបភាព សូមមេត្តាជួយផ្តល់ដំណឹងទៅកាន់សមត្ថកិច្ច ឬទាក់ទងមកលេខទូរស័ព្ទ ៖ 086 869 103 , 069 557 568 , 096 5856407 ដែលជាលេខរបស់សាច់ញាតិផ្ទាល់តែម្ដង ឬមួយទៀត បងប្អូនអាចទាក់ទងតាមរយៈហ្វេសប៊ុកឈ្មោះ Moem Sokharn ផងដែរ។ ក្រុមគ្រួសារនារីរូបស្រស់ដែលបានបាត់ខ្លួនក្រោយរត់ចេញពីផ្ទះ ក៏សម្តែងការអរគុណទុកជាមុនដល់បងប្អូនដែលអាចផ្តល់ដំណឹងអំពីសាច់ញាតិដែលបាននិងកំពុងបាត់ខ្លួននេះ។
គួរបញ្ជាក់ផងដែរថា ចំពោះរឿងខាងលើនេះ យើងមិនអាចសន្និដ្ឋានបាន100% នោះទេថា នារីរូបនោះរត់ចេញពីផ្ទះដោយសារខឹងគ្រួសារស្ដីបន្ទោស ឬមានរឿងអ្វីផ្សេងកើតឡើងចំពោះនារីរងគ្រោះឡើយ។
ដូច្នេះហើយសូមមេត្តាបងប្អូនទាំងអស់គ្នាជួយស៊ែរបន្តដើម្បីផ្ដល់ជាដំណឹង និងជួយផ្ដល់ព័ត៌មានទៅកាន់ក្រុមគ្រួសារផង ប្រសិនបើបានឃើញនារីឈ្មោះ ម៉ឹម សុខឃីម ដែលបានបាត់ខ្លួនរូបនេះ។
ម្ចាស់គណនី facebook ឈ្មោះថា ( Moem Sokarn ) បានសរសេរថា,ខ្ញុំបាទបាត់ខ្មួយស្រីនឹងម៉ូតូកាលថ្ងៃទី.11.3.23.វេលាម៉ោង.11.ថ្ងៃព្រោះខិងម្តាយស្តីបន្តោសបន្តិចបន្តូចឥឡូវមកដល់ពេលនេះពំដឹងតំណឹងឡើយ បើបងប្អូនបាទឃើញជួយខលឬឆាតមកខ្ញុំផង🙏🙏🙏..010.907.903 ដោយស៊ែរពី facebook ឈ្មោះ (សុង មេត្តា) ។
ក្រោយមកម្ចាស់គណនី facebook ឈ្មោះថា ( Moem Sokarn ) បានបង្ហោះខ្លួនឯងថា, ដំណឹងបាត់ប្អូនស្រី!
នាងខ្ញុំបានបាត់ប្អូនស្រីរួមជាមួយម៉ូតូ១គ្រឿងកាលពីព្រឹកមិញថ្ងែទី11 ខែមីនា ឆ្នាំ 2023 ម៉ោងប្រហែល 10 ព្រឹកថាជិះម៉ូតូទៅទិញកាតទូរសព្ទ័ស្រាប់តែបាត់ទាំងមនុស្សនិងម៉ូតូរហូតដល់ពេលនេះមិនទាន់ឃើញត្រឡប់មកវិញ ហើយទូរសព្ទ័ក៏ទាក់ទងមិនបាន
ម៉ូតូដែលបាត់ទៅជាមួយ👇👇
– ម៉ូតូម៉ាកហុងដាប៊ីតពណ័ក្រហម
– ស្លាកលេខ កំពង់ស្ពឺ 1J-4056
ប្អូនស្រីខ្ញុំបាត់ចេញពីចំណុចភូមិ ក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
បើបងប្អូនប្រទះឃើញប្អូនស្រីដូចរូបនិងម៉ូតូ សូមមេត្តាជួយផ្តល់ដំណឹងទៅសមត្ថកិច្ច រឺទាក់ទងមកលេខសាច់ញាតិ ៖ 086 869 103 , 069 557 568 ,096 5856407
សូមបងប្អូនក្នុងបណ្តាញសង្គមមេត្តាជួយស៊ែរតៗគ្នាផង និងសូមអរគុណទុកជាមុន ៕
ដោយ ៖ សហការី